ព័ត៌មានជាតិ

ម៉ាហ្វៀរស៊ាំម៉ូរ៉ៃជនបទ យកដាវអុកឡុកអ្នកភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

បាត់ដំបង: នគរបាលស្រុកគាស់ក្រឡឃាត់ខ្លួនយុវជនស្រវឹងស្រា បង្កការឡុកឡុកនៅមូលដ្ឋានមកអប់រំណែនាំ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានចាត់វិធានការឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នាល់មាន់ ឃាត់ខ្លួនយុវជន ម្នាក់ឈ្មោះ ម៉ាន់ សុខណា ហៅ ដូត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលផឹកស្រាស្រវឹង ហើយយកដាវស៉ាំម៉ូរៃ បង្ករការអុកឡុកប្រជាពលរដ្ឋក្នុងភូមិ។

ក្រោយពេលអប់រំណែនាំរួចហើយ បានធ្វើកិច្ច សន្យា និងឲ្យអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានណែនាំបន្ត៕

មតិយោបល់