ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ រិះគន់ការគំរាមគំហែងរបស់ចិន ជុំវិញឯករាជ្យភាពនៅលើកោះខ្លួន

តៃវ៉ាន់ៈ រដ្ឋាភិបាលតៃប៉ិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុងប៉េកាំង កំពុងញុះញង់ឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន គំរាមកំហែងកោះដែលអធិបតេយ្យភាពខ្លួនឯង បន្ទាប់ពីកាសែតរដ្ឋមួយនេះ បាននិយាយថា ចិនគួរតែចេញដីកាចាប់ខ្លួនអន្ដរជាតិ សម្រាប់នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ ចំពោះសេចក្តីអត្ថាធិប្បាយរបស់លោកស្តីពីឯករាជ្យភាព។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨។

បច្ចុប្បន្នកោះតៃវ៉ាន់ គឺជាបញ្ហាដ៏រសើបបំផុតមួយ របស់ប្រទេសចិន ដែលកោះនេះ ត្រូវបានទាមទារដោយទីក្រុងប៉េកាំងថា ជាទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន ហើយចិនក៏មិនដែលបោះបង់ ការប្រើកម្លាំងដើម្បីប្រឆាំងនឹងការប្រកាសឯករាជ្យរបស់កោះមួយនេះផងដែរ។

សូមជំរាបថា ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ បានកើនឡើងចាប់តាំងពីលោកស្រី Tsai Ing-wen មកពីគណបក្សប្រជាធិបតេយ្យឯករាជ្យនិយម ត្រូវបានជ្រើសរើសជាប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំ ២០១៦កន្លងមក ។ ដោយសារប្រទេសចិន មានការភ័យខ្លាចថា លោកស្រី Tsai ចង់ជំរុញឲ្យកោះនេះ មានឯករាជ្យភាពជាផ្លូវការ ខណៈដែលលោកស្រី Tsai បាននិយាយថា ខ្លួនចង់រក្សាស្ថានការណ៍ដដែល ក៏ដូចជាប្តេជ្ញាចិត្ត ចំពោះសន្តិភាពនៅលើកោះមួយនេះ៕

មតិយោបល់