កំពង់ចាមៈ កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពក្មេងប្រុសម្នាក់ បានអណ្តែតទឹកនៅចំណុចច្រាំងទន្លេ ក្នុងភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្នុងខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពងចាម បានចុះទៅដល់កន្លែងកើតហេតុ ដោយបានសហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងមេភូមិ បានបង្កើតគណៈកម្មការធ្វើការពិនិត្យ សាកសពឃើញថា សពបានស្លាប់៣ទៅ៤ថ្ងៃមកហើយ ។
ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ សេង ហឿន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពងចាម ថា ពិតជាកូនរបស់ខ្លួន ឈ្មោះ ហឿន ពិសិដ្ឋ ភេទប្រុស អាយុ៣ឆ្នាំ នៅភូមិគៀនជ្រៃក្រៅ ឃុំគៀជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានលង់ ទឹកទន្លេ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ ពិតមែន ទើបប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់