ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ តើពេលណាអាចរួមភេទបាននវិញ? នេះជាសំនួរដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ។
ការសិក្សាថ្មីៗនេះបានរកឃើញថា វីរុសកូវីដ១៩ អាចបន្តមានវត្តមាននៅក្នុងខ្លួនអ្នកជាសះស្បើយពីជំងឺដល់ទៅ៣ខែ គិតតាំងពីថ្ងៃរកឃើញវីរុសក្នុងខ្លួនដំបូង។ ការណ៍នេះហើយ បានជាអ្នកជាសះស្បើយខ្លះ បានតេស្តឃើញវិជ្ជមានវីរុសនេះជាថ្មី តែមិនមែនមានន័យថាវីរុសនោះអាចឆ្លងទៅង្នកផ្សេងបានទៀតនោះទេ។
ដូចគ្នាដែរ ការសិក្សាលើអ្នកជំងឺ ជាសះស្បើយពីកូវីដ១៩ នៅប្រទេសចិនបានរកឃើញថា ទោះបីជាមនុស្សបានជាពីជំងឺកូវីដ-១៩ហើយមែន ប៉ុន្តែវីរុសកូវីដ១៩ នៅអាចមានវត្តមាននៅក្នុងទឹកកាមបុរស។ ទោះបីជាវីរុសកូវីដ១៩ មិនមែនជាវីរុសឆ្លងតាមការរួមភេទ តែអ្នកជំនាញនៅតែណែនាំថា អ្នកជាសះស្បើយពីកូវដ១៩ គួររងចាំគ្រប់រយៈពេល២៤ ទៅ៣០ថ្ងៃ ក្រោយជាសះស្បើយចាំរួមភេទ និងត្រូវរួមភេទដោយប្រើស្រោមអនាម័យទៀតផង។ ការមានវត្តមានវីរុសកូវីដ១៩ នៅក្នុងទឹកកាម ត្រូវបានក្រុមអ្នកស្រាវជ្រាវអះអាងថា វីរុសនេះអាចឆ្លងតាមចរន្តឈាម ចូលទៅក្នុងទឹកកកាមរបស់អ្នកជំងឺ ដែលជាហេតុនាំឲ្យមានវីរុសនៅក្នុងទឹកកាម។
មតិយោបល់