ព័ត៌មានជាតិ

នារីខារ៉ាអូខេរត់បាតជើងព្រាតទាំងថ្ងៃត្រង់! អគ្គិភ័យឆេះខារ៉ាអូខេ «កោះតៃវ៉ាន់ថ្មី» នៅក្រុងបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី​ ១៦​ ខែ​កុម្ភ:​ ឆ្នាំ២០១៩​ មានករណីអគ្គិភ័យមួយឆេះ នៅខារ៉ាអូខេ KTV «កោះតៃវ៉ាន់ថ្មី» ត្រង់​ចំណុចក្រុមទី១៦ ភូមិទួលតាឯក​ សង្កាត់ទួល​តា​ឯក​ ក្រុងបាត់ដំបង។​

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ករណីអគ្គិភ័យនេះ ដោយសារស្ថានភាពភូមិសាស្រ្តផ្លូវចូល​មានលក្ខណ:តូចចង្អៀត​ ហើយមានខ្សែអគ្គិសនីឆ្លងកាត់ផ្លូវទាបៗ​ពេកជាហេតុធ្វើឲ្យរថយន្តអគ្គិភ័យ មិនអាចចូលទៅកៀកទីតាំងកើត​ហេតុបាន​ទ្បើយ ដែលតម្រូវឲ្យកម្លាំងនគរបាល តទុយោរាប់រយម៉ែត្រពីផ្លូវធំ ចូលទៅទីកន្លែងកើត​ហេតុ ទើប​បាញ់ពន្លត់ និងគ្រប់គ្រងស្ថានការណ៍បាន​ ។​

ទោះបីជាយ៉ាងណាក៏ដោយ លំនៅ​ដ្ឋានមួយខ្នង និងទ្រព្យសម្បត្តិនៅក្នុងនោះផង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ស្ទើរទាំងស្រុង ប៉ុន្តែមិន​បាន​បណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕

មតិយោបល់