ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នេះ បានបញ្ជូនខ្លួន បុរសជាប្តី ដែលវាយប្រពន្ធខ្លួន ខៀវភ្នែក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ សរ ចន្នីរឹទ្ធ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍របាលបឹងទំពុនទី២ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ តាមបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សរ ចន្នីរឹទ្ធ ជាប្ដីបានប្រើហិង្សា វាយប្រពន្ធខៀវភ្នែក។ បន្ទាប់មក ប្រពន្ធបានទៅប្តឹង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី២ ដើម្បីរកយុត្តិធម៌៕
មតិយោបល់