ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនី ឆេះឃ្លាំងដាក់សម្ភារៈក្រុមហ៊ុនកាស៊ីណូ ស្តារវេហ្គាស់!

​បន្ទាយមានជ័យ: នៅថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀល មានអគ្គិភ័យ កើតហេតុឆេះឃ្លាំងដាក់សម្ភារ:ក្រុមហ៊ុនកាស៊ីណូ ស្តារវេហ្គាស់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មូលហេតុ បណ្តាលមកពីទុស្សេចរន្តអគ្គិសនី។

ការខូចខាតសម្ភារ: នៅក្នុងកុងតឺន័រនិងរោងកម្មករស្នាក់នៅ។
ក្នុងការពន្លត់ដោយប្រើប្រាស់រថយន្តទឹកអស់ចំនួន៥គ្រឿង រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាន១គ្រឿង រថយន្តកាស៊ីណូ៤គ្រឿងប្រើទឹក១០ឡាន៕

មតិយោបល់