ព័ត៌មានជាតិ

រថយន្តដឹកដី បុកម៉ូតូសង់ របួសធ្ងន់ម្នាក់

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបែនដឹកដី បុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២០១-២០២ ភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ប្រភេទបែនដឹកដី ពាក់ស្លាកលេខ កំពង់ចាម 3A-5859 បើកពីកើតទៅលិច បានបត់ឆ្វេងដៃបុកម៉ូតូសង់១២៥ ស៊េរី០១៣ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-5649 បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់