បាត់ដំបង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា ត្រូវនឹងថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣វេលា ម៉ោង២២និង០០នាទី នៅចំណុចក្រុមទី១៥ ភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល មានករណីហិ-ង្សាដោយចេតនាមានអា-វុ-ធ(ដកស្រា)កេីតឡេីង បង្កដោយឈ្មោះ រ៉ុង ភារុណ ហៅ តុល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជ្រោយស្ដៅឃុំជ្រោយ ស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបងបានផឹកស្រាជុំគ្នាហើយយកដបស្រា វា-យទៅលើជនរងគ្រោះឈ្មោះ មឿន ឧត្តម ហៅម៉ៃភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជ្រោយស្តៅឃុំជ្រោយស្តៅ ស្រុកថ្មគោលបណ្តាលឱ្យរងរបួសត្រង់ក្បាលផ្នែកខាងឆ្វេង(របួសធ្ងន់)ត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។ភ្លាមៗដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេីមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការស្រាវជ្រាវនិងដកហូតបានវត្ថុតាងមានដបស្រាចំនួន០១។នៅពេលសាកសួរជនសង័្សយបានឆ្លេីយសារភាពថាមូលហេតុដែលខ្លួនវា-យទៅលើជនរងគ្រោះគឺផ្តើមពីរឿងគំនុំចាស់។នៅពេលនេះអធិការដ្ឋាននគរបាលស្រុកថ្មគោល រៀបចំសំណុំរឿងចាត់ការបន្តតាមនីតិវិធី ច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់