បន្ទាយមានជ័យៈ កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១៥៦ដេ ភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីក្រុមក្មេងទំនើង៦នាក់យកដំថ្មគប់ រថយន្តប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅពេលយប់ បណ្តាលឲ្យបែកកញ្ចក់រងរបួសម្នាក់។ លុះនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ត្រូវសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន៦នាក់ ក្រោយពីមានការភ្ញាក់ផ្អើលតាមសារ បណ្តាញសង្គម ដែលជនរងគ្រោះបានបង្ហោះ។
ក្រោយការសាកសួរ ក្រុមក្មេងទំនើងទាំងនេះ បានសារភាពថា ពួកគេផឹកស្រាស្រវឹង ទើបយកដុំថ្មគប់រថយន្តអ្នកធ្វើដំណើរតាមដងផ្លូវបែបនេះ។ ប៉ុន្តែការឃាត់ខ្លួនក្មេងទំនើងទាំង៦នាក់នេះ សមត្ថកិច្ចស្រាវជ្រាវរកឃើញជនដៃដល់តែ២នាក់ប៉ុណ្ណោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែក៤នាក់ទៀតមិនពាក់ពន្ធ័នោះទេ៕
មតិយោបល់