រតនគិរីៈ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
ជនរងគ្រោះមានឈ្មោះ សាត់ រាក់ ភេទប្រុស អាយុ៥៥ខ្មែរ មុខរបរកសិករ ហើយបើតាមសាក្សីបានបំភ្លឺឲ្យដឹងថា មូលហេតុនៃការចងកនេះ បណ្តាលមកពីការប្រចណ្ឌ ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់