ព្រះសីហនុៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ ប៉ះគ្នាជាមួយរថយន្តធុនធំមួយគ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលកើតហេតុនៅវេលាម៉ោងជិត៨យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ត្រង់ចំណុច ជិតរោងចក្រញូស្តារស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង និងខេត្តព្រះសីហនុ។
ម៉ូតូ១គ្រឿងជិះគ្នា២នាក់ មានទិសដៅចូលមកក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានបុកពីខាងក្រោយរថយន្តធុនធំ ១គ្រឿង ដែលខូចឈប់ចតនៅជាយផ្លូវ ទិសដៅស្របគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព ។
ចំណែកឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ហើយភ្លាមៗផងដែរ សមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណជនរងគ្រោះ និងភាគីខាងរថយន្តនៅឡើយទេ៕
មតិយោបល់