ព័ត៌មានជាតិ

អាណិតណាស់! កូនធ្លាក់ចូលលូបង្គន់លង់ស្លាប់ ខណៈដែលម្តាយរវល់ការងារនៅមុខផ្ទះ!

ពោធិ៍សាត់ៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានក្មេងប្រុសម្នាក់ធ្លាក់ចូលលូបង្គន់គ្មានគម្រប បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅលូបង្គន់ក្រោយផ្ទះ ភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ឌី រតនា អាយុ១០ខែ ឪពុកមាន ឈ្មោះ ឌឿន ឌី អាយុ២៦ឆ្នាំ និងម្តាយឈ្មោះ ហុន ស៊ុម អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានវាលេងក៏រអិលធ្លាក់ចូលក្នុងលូបង្គន់ ខណៈដែលម្តាយកំពុងរវល់ធ្វើការងារនៅមុខផ្ទះ មួយសន្ទុះក្រោយមកក៏បាត់កូន ក៏នាំគ្នាផ្អើលឆោឡោរកមើល តែឃើញសពអណ្ដែតក្នុងលូបង្គន់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុរួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់