ព័ត៌មានជាតិ

បញ្ជូនខ្លួនជនជាតិបារាំងម្នាក់ ដែលទៅទទួលយកកញ្ចប់បញ្ញើរគ្រឿងញៀនមកពីប្រទេសប៊ែលហ្សុិក ទៅតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ បុរសជនជាតិបារាំងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធរឿង ទទួលយកកញ្ចប់បញ្ញើរមកពីប្រទេសប៊ែលហ្សិកដែលកញ្ចប់បញ្ញើរនោះគឺជាគ្រឿងញៀនអុិចស្តាហ្សុី ។

យោងតាមរបាយការណ៍ពីនគរបាលបានប្រាប់ថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ MAXIME COLAS ជនជាតិ បារាំង កើត២០/០២/១៩៩២ កាន់លិខិតឆ្លងដែនលេខ 13BE17572 ។

គួររំលឹកថា កាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី៣០ ខែ មិនា ២០១៨ នាចំណុចស្ថានីយ៍ប្រៃសណីភ្នំពេញ សមត្ថកិច្ចបានពិនិត្យកញ្ចប់បញ្ញើរមិនប្រក្រតីមួយដែលផ្ញើរមកពីប្រទេសបែលហ្សិក ហើយបានធ្វើតេស្តបថម ឃើញថាជា ប្រភេទថ្នាំញៀន អិចស្តាស៊ីMDMA ។ បន្ទាប់មកនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដោយបានការសម្របសម្រួលពីលោកព្រះរាជអជ្ញារង សៀង សុខ ក្រុមការងារបានដំណើរការវិធានប្រគល់កញ្ចប់បញ្ញើរនោះទៅអោយអ្នកដែលមកទទួលគឺជនជាតិបារាំងឈ្មោះ MAXIME CaLAS ដោយរឹបអូសសារធាតុញៀនប្រភេទអេចស្តាស៊ី “MDMA” គ្រាប់ពណ៌លឿងខ្ចី និងបៃតង ទម្ងន់ ៣៥៧,៥៩ក្រាម និងឃាត់ខ្លួនឈ្មោះ MAXIME COLAS ជនជាតិ បារាំង កើត២០/០២/១៩៩២ កាន់លិខិតឆ្លងដែនលេខ 13BE17572 បញ្ជូនមកនាយកដ្ឋានសន្តិសុខផ្ទៃក្នុងដើម្បីធ្វើការសាកសួរ ៕

មតិយោបល់