ព័ត៌មានសុខភាព

ពាក់ព័ន្ធអីជាមួយគ្នា! ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែម ត្រូវរក្សាសុខភាពមាត់ធ្មេញឲ្យមានសុខភាពល្អ?

បើយោងតាមការសិក្សាពីសាកលវិទ្យាល័យញ៉ូវយ៉ក បានបង្ហាញថា អ្នកកើតជំងឺទឹកនោមផ្អែម ហាក់ដូចជាមិនសូវខ្វល់ខ្វាយជាមួយនឹងការថែទាំសុខភាពមាត់ធ្មញឡើយ។ លើសពីនេះ អ្នកជំងឺទឹកនោមផ្អែម មានការកើនឡើងហានិភ័យនៃជំងឺរលាកអញ្ចាញធ្មេញ ជាលិកា និងឆ្អឹងជុំវិញធ្មេញ ខណៈដែលជំងឺមាត់ធ្មេញ មានឥទ្ធិភពលប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើឲ្យជំងឺទឹកនោមផ្អែម វិវត្តកាន់តែធ្ងន់ធ្ងរ។

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែម ហាក់ដូចជាមិនសូវទៅជួបពេទ្យធ្មេញនោះទេ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញ មានជំងឺទឹកនោមផ្អែម។ ចាប់ពីឆ្នាំ ២០០៤ ដល់ ២០១៤ សមាមាត្រនៃការថែរក្សាមាត់ធ្មេញប្រចាំឆ្នាំបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងចំណោមអ្នកដែលមានជំងឺទឹកនោមផ្អែម។ នេះដោយសារតែពួកគេមិនដឹងពីផលប៉ះពាល់នៃបញ្ហាមាត់ធ្មេញ និងជំងឺទឹកនោមផ្អែមនោះទេ។

ដូច្នេះ ដើម្បីកាត់បន្ថយការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម និងគ្រប់គ្រងជំងឺទឹកនោមផ្អែម អ្នកជំនាញបានផ្តល់អនុសាស្ត្រដល់អ្នកជំងឺទាំងអស់ ឲ្យព្យាយាមថែរក្សាមាត់ធ្មេញឲ្យបានល្អ យ៉ាងហោចណាស់រយៈពេល ៦ខែត្រូវទៅជួបជាមួយនឹងគ្រូពេទ្យម្តង៕

ដកស្រង់ពី៖ thehealthsite

មតិយោបល់