ព័ត៌មានកីឡា

Man City កំពុងទាកទងយុវជន Barcelona

ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola កំពុងតែបណ្តុះបណ្តាលយុវជនជំនាន់ក្រោយមួយចំនួន ឲ្យទទួលបានប្រជាប្រិយ​ភាព នាពេលកន្លងមកនេះ។

បើតាមការចុះផ្សាយរបស់ Euro Sports បានឲ្យដឹងថា លោក Pep Guadiola កំពុងតែព្យាយាម ទាក់ទងក្រុម Barcelona ក្នុងការនាំយកយុវជនអាយុ ១៥ ឆ្នាំ Robert Navarro មកកាន់អង់គ្លេស នារដូវកាលក្រោយនេះ។ Navarro កំពុងតែចាប់ផ្តើម លេចធ្លោយ៉ាងខ្លាំង ក្នងឈុតយុវជន របស់ក្រុម Barcelona ដែលធ្វើឲ្យក្លិបជាច្រើនចាប់អារម្មណ៍ចង់បានយ៉ាងខ្លាំង។ យ៉ាងណាវិញ ក្រុម Manchester City ហាក់ដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការតាមប្រមាញ់យុវជន ១៥ ឆ្នាំរូបនេះ ពីក្រុម Barcelona ដោយរំពឹងថា នឹងអាចនាំយកមកបាន។

គួរបញ្ជាកផងដែរថា Man City រដូវកាលនេះ បានបណ្តុះយុវជនជាច្រើន ឲ្យមានភាព ទាកទាញយ៉ាងខ្លាំង ខណ: Robert Navarro អាចនឹងក្លាយជាយុវជនមួយរូបទៀត ដែលល្បីល្បាញ នាពេលខាងមុខនេះ ជាក់ជា​មិនខាន។

មតិយោបល់