(បន្ទាយមានជ័យ): ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មលើទឹកដីខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងលោកឧកញ៉ា អ៉ឹម ភាន់សុផល បានដឹកនាំក្រុមការងារជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារប្រជាពលរដ្ឋក្រីក្រនិងជនចាស់ជរាពិការចំនួនបីគ្រួសារក្នុងសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណនិងភូមិហ្លួងឃុំឬស្សីក្រោកស្រុកមង្គលបូរី។
លោកឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង បានថ្លែងប្រាប់post news ថាលោកតាលោកយាយចំនួនបីនាក់គឺ
លោកតា អ៉ឹម ផ្លែក អាយុ៨៧ឆ្នាំពិការភ្នែកទាំងពីរប្រពន្ធស្លាប់ចោលរស់នៅជាមួយកូនស្រីពិការភ្នែកដូចគ្នា ក្នុងភូមិអង្គាបុស្ស ក្រុងសិរីសោភ័ណ។ លោកយាយ ហុក តោត អាយុ៧៩ឆ្នាំ និឹង លោកតា គង់ រស់ អាយុ ៨៧ឆ្នាំ ទីទល័ក្រគ្មានទីពឹងរស់នៅក្នុងភូមិហ្លួងឃុំឬស្សីក្រោកស្រុកមង្គលបូរី គឺលោកបានទទួលរ៉ាប់រងចិញ្ចឹមអស់មួយជីវិត ដោយឧបត្ថម្ភប្រចាំខែក្នុងមួយខែទទួលបានមួយគ្រួសារ២០ម៉ឺនរៀលនិងអង្ករមួយការ៉ុង។
លោកថ្លែងបន្តថាដោយឱកាសបុណ្យចូលឆ្នាំជិតមកដល់និងស្របពេលដែលលោកកំពុងបន្ទាយមានជ័យផងនោះលោកក៏បានទៅជួបសំណេះសំណាលនិងសួរសុខទុក្ខព្រមទាំងនាំអំណោយទៅប្រគល់ជូនក្នុងម្នាក់ប្រាក់មួយលានរៀល អង្ករពីរការ៉ុង ទឹកត្រីពីរយួរ ទឹកស៊ីអ៉ីវ ប្រេងសណ្តែកមួយដប ត្រីខពីរកេះ ទឹកក្រូចីរកេះ។
មតិយោបល់