(ប៉េកាំង)៖ ក្រុមហ៊ុនផលិតយន្តហោះចិនប្រកាសថា ខ្លួននឹងប្រមូលយកទិន្នន័យពី ការធ្លាក់យន្តហោះ នានានៅលើពិភពលោក មកធ្វើការសិក្សាដើម្បីកាត់បន្ថយហានិសភ័យដល់ជីវិតមនុស្ស តាមរយៈការបង្កើនប្រព័ន្ធសុវត្ថិភាពនៅលើយន្តហោះនីមួយៗដែលជាផលិតផលរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់សារព័ត៌មានស៊ិនហួ នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦។
លោក Wei Ye នាយកប្រតិបត្តិ និងជាប្រធាននៃក្រុមហ៊ុនផលិតយន្តហោះចិន COMAC បានប្រាប់ស៊ិនហួ ដូច្នេះថា ពេលវេលាសម្រាប់បដិវត្តន៍នៃសុវត្ថិភាពអាកាសចរណ៍ បានមកដល់ហើយ។
ក្រុមហ៊ុនចិនបានសម្តែងការចាប់អារម្មណ៍ខ្លាំង ចំពោះការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាល្លឺម៉ង់ កាលពីឆ្នាំ ២០១៥ ដែលបានបណ្តាលមកពីពីឡុតមួយរូបក្នុងចំណោមពីឡុតទាំងអស់ ដែលបញ្ជានៅពេលនោះ ទទួលរងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ ការធ្លាក់នោះបានបណ្តាលឲ្យមនុស្ស ១៥០នាក់ស្លាប់។
ក្រុមហ៊ុនចិនកំពុងគិតគូ ពីការបញ្ជាយន្តហោះពីប្រព័ន្ធកុំព្យូទ័រ និង ផ្កាយរណបវិញ ដើម្បីធានាសុវត្ថិភាពជាងមុនទៅលើអាយុជីវិតអ្នកដំណើរ៕
ព័ត៌មានអន្តរជាតិ
មតិយោបល់