ព័ត៌មានជាតិ

រថយន្ត​ដឹកស៊ីទែនស៊ីម៉ងត៍ បើកលឿនរេចង្កូតបុកបង្កាន់ស្ពាន ក្រឡាប់ផ្ងារជើង!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តមួយគ្រឿងក្រឡាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវសម្ដេចសង្ឃទេពវង្ស ស្ពានលេខ៦ ភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3B-6096 សណ្តោងរ៉ឺម៉កដឹកស៊ីទែនស៊ីម៉ងត៍ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មានទិសដៅពីស្ទឹងហាវ ឆ្ពោះមក ស្រុកព្រៃនប់ លុះដល់ចំណុចខាងលើក៏បានរេចង្កូតបុកនឹងបង្កាន់ដៃស្ពានបាក់អស់៥ចន្លោះ រួចហើយក្រឡាប់ធ្លាក់ផ្លូវតែម្ដង។
ករណីនេះមិនបណ្ដាលឲ្យមានអ្នករងរបួសទេ ចំណែកអ្នកបើករថយន្ត បានគេចខ្លួនបាត់៕

មតិយោបល់