ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា ខូចខាតរថយន្តមនុស្សគ្មានរបួសទេ!

ភ្នំពេញ: រថយន្តក្រុងបុកពីក្រោយបាឡែនរុលទៅបុកឡិចស៊ីស ខូចខាតរថយន្ត មនុស្សរួចផុតពីគ្រោះថ្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចមុខភោជនីយដ្ឋានម៉ែក្មេក២ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខភ្នំពេញ3D 2700។ រថយន្តរងគ្រោះនៅកណ្តាលម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2W 8373។ ចំណែករថយន្តរងគ្រោះមួយគ្រឿងទៀតនៅខាងមុខម៉ាកឡិចស៊ីសRX300ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2F 9090។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំង៣គ្រឿងបើកបន្តកន្ទុយគ្នាក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តឡិចស៊ីសបើកមុខរថយន្តបាឡែន បើកកណ្តាលនិងរថយន្តហ៊ីយ៉ាន់ដាយដឹកអ្នកដំណើរបើកខាងក្រោយតាមបណ្តោយផ្លូវជាតិលេខ៦អា ខណ:មកដល់កន្លែងកើតហេតុដោយសារមានរថយន្តផ្សេងទៀតឆ្លងកាត់ផ្លូវរថយន្តឡិចស៊ីសក៏ឈប់ដើម្បីឲ្យផ្សេងទៀតឆ្លងកាត់។ ខណ:នោះរថយន្តបាឡែនក៏បង្អង់ល្បឿនឈប់ដែរ ខណ:នោះស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរខាងលើបើកមកពីក្រោយជ្រុលទៅបុករថយន្តបាឡែនដែលនៅកណ្តាលពីក្រោយ បណ្តាលឲ្យរថយន្តបាឡែនរុលទៅបុករថយន្តឡិចស៊ីសបន្តកន្ទុយគ្នារងការខូចខាត រថយន្តបាឡែនខ្លាំងជាងគេដោយក្រពឹតមុខក្រោយ។ រីឯរថយន្តឡិចស៊ីស របើកថ្នាំកាងនិងរបើកឡេវកាងក្រោយចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយបាក់កាងមុខផ្នែកខាងស្តាំរីឯមនុស្សមិនមានគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងអែបខាង ដើម្បីឲ្យម្ចាស់រថយន្តទាំង៣ដោះស្រាយគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង៕

មតិយោបល់