ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនី ឆាបឆេះផ្ទះ២ខ្នងយ៉ាងសន្ធោសន្ធៅ

កំពង់ចាម: អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ភូមិផ្ទះកណ្តាលក្រោម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានចំនួន២ខ្នង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់អស់ទឹកចំនួន២រថយន្តទើបរលត់ទៅវិញជាស្ថាពរ។

ចំណែកមូលហេតុ បណ្តាលមកពីទុសេខ្សែភ្លើង៕

មតិយោបល់