ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ៖ កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ស្រ្តីម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវលំ ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ក្នុងការប្រតិបតិ្តការនេះដែរ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវអស់រយ:ពេល៣ខែមកហើយ ទើបកម្លាំងសមត្ថកិច្ចយើង បានឈានដល់ការឃាត់ខ្លួនស្ត្រីខាងលើ និងដកហូតនៅថ្នាំញៀន១៤កញ្ចប់តូច (ជាប្រភេទម្សៅក្រមពណ៌សថ្លា)។

ស្រ្តីដែលឃាត់ខ្លួនឈ្មោះ ពៅ បុប្ផា ហៅ បុប្ផា ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

បច្ចុប្បន្នស្ត្រីសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

photo_2016-06-03_14-04-24

photo_2016-06-03_14-04-27

photo_2016-06-03_14-04-31

photo_2016-06-03_14-04-33

photo_2016-06-03_14-04-35

photo_2016-06-03_14-04-38

មតិយោបល់