ព័ត៌មានជាតិ

ជនជាតិចិនប្រុសស្រី២នាក់ ស្រវឹងជោកបុកគេហើយ ចេញកាយវិការមិនទំនង ខ្លាំងដាក់ប្រជាពលរដ្ឋទៀត!

ភ្នំពេញ: នារីនិងបុរសជាជនជាតិចិន២នាក់ ស្រវឹងបើករថយន្តម៉ាកកាមេរីបាឡែន មួយគ្រឿង បុកបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ដែលឈរនៅចិញ្ចើមផ្លូវ ជាប់ជើងជាមួយរថយន្ត ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅជិតស្ពាននាគភ្លោះ សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមសមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនោះ ឈរលេងនៅចិញ្ចើមផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8662 បើកបរដោយនារីម្នាក់និងរួមដំណើរជាមួយបុរសម្នាក់ជាជនជាតិចិនទាំង២នាក់ បានរេចង្កូតទៅបុកចំម៉ូតូដែលចតនៅចិញ្ចើមផ្លូវត្រូវបុរសម្នាក់ដែរឈរក្បែរនោះគាបជើងជាប់នឹងរថយន្តត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះហើយក៏មានការខឹងសម្បារពីប្រជាពលរដ្ឋទាស់ឌឺដងដាក់ជនជាតិចិននោះធ្វើឲ្យជនជាតិចិននោះខឹងឡើងលើរថយន្តហើយដោះអាវគុបចោលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាននាំខ្លួនជនបង្កទាំង២នាក់នោះនឹងរថយន្តយកទៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់