ព័ត៌មានជាតិ

បែកថ្នាំទើបតែចេញពីគុក ពេលនេះចូលគុកម្តងទៀត!

បាត់ដំបងៈ ក្រោយពីទទួលបាននូវបទបញ្ជារដ៏ខ្ពង់ខ្ពស់ពី​ ឧត្តមសេនីយ៍​ទោ​ អ៊ុច សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដឹកនាំបញ្ជារដោយលោក​ ឧត្តមសេនីយ៍ត្រី ​ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធម៍ និងមានការសម្របសំរួល ពីលោក នួន សាន ព្រះរាជ្ញាអមសាលាដំបូងខេត្តបាតដំបង។

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុចផ្សារលក់ត្រី ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនាមួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ឈួន រួញ ហៅឡុញ ភេទប្រុស អាយុ ២៩ឆ្នាំ បានប្រើកាំបិតបុង័តោ កាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ស៊ឹម គក់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពេលទៅជួយលក់បបរប្រពន្ធ ត្រូវចំ៣កន្លែង បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ជនល្មើសខាងលើនេះ ជាមនុស្សបែកថ្នាំ ទើបចេញពីពន្ធនាគារ ០២ មីនា ២០១៨ ឃាត់ខ្លួនតាមបញ្ជាលោក នួន សាន ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង កាលពីវេលាម៉ោង៥និង១៧នាទី ល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ៕

មតិយោបល់