កោះកុងៈ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ មានករណីហិង្សាបង្កឲ្យមានរបួសស្នាមលើក្មេងប្រុសម្នាក់ នៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
បង្កឡើងដោយឈ្មោះ ហយ សាំងផ្លាកេត ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ បានចាប់ក្មេងឈ្មោះ ស.ស.ឃ ភេទប្រុស អាយុ ៥ឆ្នាំ ទីលំនៅដូចគ្នា គ្រវីបោកផ្ទប់ទៅនឹងគំនរកាកក្តាមក្បែរគល់ដូង បណ្តាលឲ្យក្មេងរងគ្រោះលើផ្ទៃមុខជាទម្ងន់ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយធ្វើសកម្មភាពរួច ជនល្មើសក៏បានរត់គេចខ្លួនបាត់។
មូលហេតុ ដោយសារក្មេងរងគ្រោះ បានចាប់លេងប្រដាប់ភេទ កូនរបស់ជនល្មើស រហូតដល់ចេញឈាម ក្រោយមកជនល្មើសមានកំហឹង ក៏បានចាប់ក្មេងរងគ្រោះ បោកផ្ទប់ជាមួយគំនរកាកក្តាម ដែលនៅក្បែរគល់ដូងតែម្តង។
ករណីនេះ កម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកកោះកុង ធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនល្មើសឲ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់