ព័ត៌មានជាតិ

ឃើញមេឃភ្លៀងចុះត្រងទឹក តែបែរជាត្រូវរន្ទះបាញ់ស្លាប់យ៉ាងរន្ធត់!

បន្ទាយមានជ័យ: មានករណីរន្ទះបាញ់មនុស្ស បណ្តាលឲ្យស្លាប់ម្នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្វាយសរ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមាន ឈ្មោះ ហ៊ុល សឿល ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែចម្ការ នៅចំណុចគោកត្បែង ភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក។

ចំណែកមូលហេតុ កើតឡើងនៅពេលដែលមានភ្លៀងធ្លាក់ ជនរងគ្រោះខាងលើបានចុះត្រងទឹកភ្លៀងហើយត្រូវបានរន្ទះបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់