បណ្ដាតំណាងរាស្ដ្រអ៊ីស្រាអែល កាល ពីថ្ងៃទី៨ ខែធ្នូ បានបោះឆ្នោតរំលាយរដ្ឋ សភាជាផ្លូវការ ត្រៀមបោះឆ្នោតជាថ្មី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ ។
ជាមួយសំឡេងគាំទ្រ១០០ភាគរយ គឺ៩៣សំឡេងលើ០សំឡេង សភាអ៊ីស្រា អែលត្រូវបានរំលាយបញ្ចប់អាណត្ដិ តំណាងរាស្ដ្រជាផ្លូវការក្នុងសភា ខណៈ ដែលសម្ពន្ធមិត្ដកាន់អំណាចមិនចុះ សម្រុងនឹងគ្នាក្នុងការដឹកនាំ ។ នេះជា លើកទី១ហើយក្នុងរយៈពេល២ទសវត្សរ៍ កន្លងមកដែលសភាអ៊ីស្រាអែលបញ្ចប់ ដំណើរការមុនអាណត្ដិ ។
វិវាទរវាងបក្ខពួកក្នុងសម្ពន្ធមិត្ដកាន់ អំណាចរបស់នាយករដ្ឋមន្ដ្រីបែនចាមីន ណេតាន់យ៉ាហ៊ូ ពាក់ព័ន្ធនឹងបញ្ហាក្ដៅជា ច្រើននៅក្នុងប្រទេស ពិសេសគឺការ ចរចាស្វែងរកសន្ដិភាពរវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីនបានដួលរលំ ។
វិវាទកាន់តែខ្លាំងឡើងនៅក្នុងជួររដ្ឋា ភិបាលគឺកើតឡើងកាលពីសបា្ដហ៍មុន ខណៈដែលសមាជិកដ៏សំខាន់២រូបក្នុងជួរ គណៈរដ្ឋមន្ដ្រីបានដកហូតពីតំណែងក្នុង នោះមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ និង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដោយសារតែ ប្រឆាំងការបង្កើតច្បាប់ថ្មីរបស់អ៊ីស្រា អែល៕
ព័ត៌មានជាតិ
មតិយោបល់