ព័ត៌មានជាតិ

អាស៊ាន និង Google នាំគ្នា​អូស​ខ្សែ​អ៊ី​ន​ធើ​ណែ​ត​ល្បឿន​លឿន​ក្រោម​សមុទ្រ​ពី​អាមេរិក មក​ជប៉ុន​

​ដើម្បី​ពង្រីក​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​នោះ ក្រុមហ៊ុន Google បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ទូរគមនាគមន៍​ស្ថិតក្នុង​តំបន់​អាស៊ាន​ចំនួន ៥ ធ្វើ​ការវិនិយោគ​ទៅលើ​ការ​អូស​ខ្សែ​អ៊ី​ន​ធើ​ណែ​ត​។​

​គម្រោង​នេះ ត្រូវបាន​យល់ព្រម​ក្នុង​ទឹកប្រាក់ ៣០០​លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​អូស​ខ្សែ​ចេញ​ពី​សហរដ្ឋអាមេរិក មកកាន់​ប្រទេស​ជប៉ុន ក្រោម​សមុទ្រ​ប៉ាស៊ីហ្វិក​។ បើទោះបីជា​វា​ត្រូវបាន​គេ​បញ្ជាក់ថា អូស​ចេញ​ពី​សហរដ្ឋអាមេរិក មកកាន់​ប្រទេស​ជប៉ុន​ក្ដី ប៉ុន្តែ​វា​ត្រូវបាន​អនុញ្ញាតឲ្យ​ធ្វើ​ការភ្ជាប់​ទៅកាន់​បណ្ដា​ប្រទេស​ជាច្រើន​ដែល​ស្ថិត​នៅក្នុង​តំបន់​អាស៊ាន​៕​
A Google logo is seen at the entrance to the company's offices in Toronto

មតិយោបល់