ប៉ៃលិនៈ កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ មានករណីផឹកស៊ីស្រវឹងមួយ បានបង្កជាអំពើហិង្សាដោយចេតនាចំនួន ០១ករណី នៅចំណុចភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនបង្កឈ្មោះ សោម សុវណ្ណដារ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរកម្មករ ចំណែកជនរងគ្រោះមានឈ្មោះ លី ចាន់ត្រា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មករ ត្រូវជាប្អូនថ្លៃរបស់ជនបង្ករស់នៅភូមិ ឃុំ ជាមួយគ្នា
បច្ចុប្បន្នអ្នកទាំងពីរ កំពុងត្រូវបានសមត្ថកិច្ចជំនាញចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់