ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ដើរឆ្លងផ្លូវ ត្រូវម៉ូតូរឺម៉កកង់៣ បុកស្លាប់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូរឺម៉កកង់បី បានបុកក្មេងប្រុសម្នាក់ ដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ ដែលកើតហេតុនៅវេលាម៉ោង១២ និង១០ នាទីថ្ងៃត្រង់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ​ ហៀប ម៉េងយូភេទប្រុស អាយុ៤ឆ្នាំ​នៅភូមិ​ក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល​ ខេត្តណ្ដាល ។ ចំណែកម៉ូតូរឺម៉កកង់បី បើកបុកម៉ាក Wave (S) ធន់C១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះពៀត ចន្ថា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានអ្នករួមដំណើរម្នាក់ឈ្មោះលន់ ស៊ីម ភេទប្រុស អាយុ១៨ ឆ្នាំ ​នៅ​ភូមិដុងអារញ័ ឃុំនិមិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងបានដកហូតសម្ភារ រួមទាំងឃាត់ខ្លួនអ្នកបើកបរម៉ូតូរឺម៉កកង់បី យកមកសួរនាំនៅអធិការស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្តកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃ៕

មតិយោបល់