ព័ត៌មានជាតិ

រថយន្ត៣ គ្រឿង បុកបន្តកន្ទុយគ្នា រងការខូចខាតយ៉ាងដំណំ

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបីគ្រឿងបុកបន្តគ្នា កើតហេតុកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃ៧ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោល២០៤ និង២០៥ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងមុខគេ ម៉ាក HYUNDAI ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AB-7944 ទិសដៅចូលក្រុងព្រះសីហនុ អ្នកបើកបរឈ្មោះ ហ៊ីន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ក្រុងភ្នំពេញ ក្រពឹតផ្នែកខាងក្រោយ រថយន្ដទី២ ម៉ាក Ford.RANGE ពណ៌ស ពាក់ស្លាកលេខ 2AO-2162 អ្នកបើកបរឈ្មោះ យ៉ិត សុធា ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅភូមិស្រែមុខ ឃុំកញ្ជ្រៀក ស្រុកកញ្ជ្រៀក ខេត្តព្រៃវែង ក្រពឹតទាំងមុខទាំងក្រោយ និងរថយន្ដទី៣. បុកក្រោយគេ ម៉ាក TOYOTA.Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ2A-3689 អ្នកបើកបរឈ្មោះច័ន្ទ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រថយន្តលក្ខណ:គ្រួសារ ក្រពឹតខាងមុខ។

បច្ចុប្បន្នរថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់