ព័ត៌មានជាតិ

ភ្ញាក់ឲ្យព្រើត! ប្រទះឃើញអាវុធ ៣ ដើម ក្នុងហិបដែក ខណៈជីករណ្តៅសាងសង់ផ្ទះ

កំពង់ឆ្នាំង: មេជាងសំណង់ម្នាក់ បានស៊ីឈ្នួលធ្វើផ្ទះឲ្យប្រជាពលរដ្ឋ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទះឃើញអាវុធ ៣ ដើម ក្នុងហិបដែក ខណ:កំពុងជីករណ្តៅសាងសង់ផ្ទះ ដែលហេតុការណ៍នេះ បានកើតទ្បើងកាលពីថ្ងៃទី៧ មេសា ឆ្នាំ២០១៨ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រភពពីមេជាង បាននិយាយថា នៅពេលគាត់កំពុងជីកដីសង់ផ្ទះ ស្រាប់តែប្រទះឃើញហិបដែកមួយ ក៏យកទៅគាស់មើល ឃើញមានអាវុធ ខ្លីចំនួន៣ដើម និងគ្រាប់សរុបចំនួន ៧៨គ្រាប់ បង់២ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា អាវុធនឹងគ្រាប់ទាំងនោះ រួមមាន ៖ អាវុធខ្លីធុន (រ៉ូឡូ) ៤អ៊ិញ លេខ ០៥១៦៩៧៤ គ្រាប់ ២៣គ្រាប់ អាវុធខ្លីម៉ាក (អ៊ែក ស្តាល់) លេខ ៩៩៥៨៧ គ្រាប់ ៥៥គ្រាប់ បង់ចំនួន២ ស្រោមបង់ អាវុធខ្លីម៉ាក (ប៉េអាកុល)លេខ ៧៧៩៩៣ គ្មាន គ្រាប់ ដោយអាវុធទាំងនេះ គុណភាពមធ្យម អាចប្រើប្រាស់បាន។

បច្ចុប្បន្នកាំភ្លើងទាំងនោះ ត្រូវបានយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីគ្រប់គ្រងបន្ត៕

មតិយោបល់