បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបើកជែងរថយន្ត ក៏ទាក់ដៃម៉ូតូដួលទៅឆ្វេងចូលរថយន្ត បណ្តាយឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ ដែលកើតហេតុវេលាម៉ោង ៣ និង ៤០ នាទីថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចម្តុំលក់ក្រឡាន ក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
ម៉ូតូបង្កម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ញិប ញ៉ែម ភេទប្រុស អាយុ២៧ ឆ្នាំ នៅភូមិកំពង់ពោធិ ឃុំក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ធុច ធឿន ប្រុស ២១ ឆ្នាំ នៅភូមិជាមួយ ( ធ្វើកម្មករសំណង់នៅភូមិអូរស្ងួត ) របួសស្រាល ដោយធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង លុះដល់កន្លែងចំណុចកើតហេតុ បានឡើងជែងរថយន្ត ដែលបើកពីមុខ ក៏ទាក់ដៃម៉ូតូដួលទៅខាងឆ្វេង ចូលរថយន្តមួយគ្រឿង ម៉ាកកាមរី ហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ១ ២-១៦៧០ អ្នកបើកបរមិនស្គាល់អត្គសញ្ញាណ រត់គេចខ្លួនបាត់ ដែលធ្វើដំណើរច្រាស់ទិសគ្នា ក្នុងល្បឿនលឿនជាន់ហ្រាំ្វង មិនទាន់ក៏បុកចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ និងរបួសស្រាល ពីរនាក់។
បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែក សពត្រូវបានរថយន្តសង្គ្រោះកងរាជអាវុធហត្ថខេត្ត ដឹកយកទៅផ្ទះរបស់គ្រួសារសព នៅខេត្តពោធិសាត់៕
មតិយោបល់