ព័ត៌មានជាតិ

ទូកដរមកដល់ច្រាំងបុកដី បណ្ដាលឲ្យរអិលរថយន្តនៅលើដរ កៀបស្លាប់បុរសម្នាក់

ក្រចេះ: ករណីឧប្បត្តិហេតុមួយ បានកើតទ្បើងនៅលើដរចម្លង នៅដរចំឡងពង្រ កោះតាស៊ុយ ក្នុងភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

ដោយទូកដរ បានដឹករថយន្តចំនួន ២ គ្រឿង ឆ្លងពីកោះតាស៊ុយ មកភូមិពង្រ លុះទូកដរមកដល់ច្រាំងបុកដី បណ្ដាលឲ្យរថយន្ត នៅលើដរនោះ ក៏រអិលគាបជាប់បុរសម្នាក់ស្លាប់ (ជនរងគ្រោះឈ្មោះ តុលឡោះ អាទីប) ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចចុះត្រួតពិនិត្យ និងបានធ្វើកំណត់ហេតុ រួចក៏ប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់