ព័ត៌មានជាតិ

រន្ធត់ណាស់! ជាងសំណង់ម្នាក់ ​ត្រូវ​ម៉ូ​ទ័​រ​កាត់​ការ៉ូ កាត់​ដាច់​​បំពង់​.​ក ស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ បុរស​​ម្នាក់ ​ត្រូវ​ម៉ូ​ទ័​រ​កាត់​ការ៉ូ កាត់​ដាច់​​បំពង់​.​ក​ខាងឆ្វេង បណ្តាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ ​នៅ​ក្នុង​បន្ទប់ទឹក ​កាលពី​ម៉ោង​ប្រហែល​៥ ​ល្ងាចថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​មិត្តភាព សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​​ឈ្មោះ ឌឿ​ន ច​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​មានស្រុក​កំណើត​នៅ​ភូមិ​បឹង​រាំង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​សហការ​ជា​មួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តអាវុធហត្ថ​ក្រុង បាន​ចុះ​ត្រួតពិនិត្យ ហើយ​បានសន្និដ្ឋាន​ថា ជន​រង​គ្រោះ​​ពិតជាស្លាប់​ដោយ​ម៉ូ​ទ័​រ​មែន ពុំ​មែន​ជា​អំពើ​ឃាតកម្ម​នោះទេ​។

ប្រភពដដែលបាន​បញ្ជាក់​ថា ជន​រង​គ្រោះ ​មាន​ស្នាម​របួស​ដាច់​ចំណុច​.​ក​ខាងឆ្វេង​ប្រវែង​១៣ ​សង់ទីម៉ែត្រ ដោយ​​សង្ស័យថា ​ខណៈ​ជន​រង​គ្រោះ​ កំពុង​កាន់​ម៉ូ​ទ័​រ​កាត់​ការ៉ូ​ ក៏ស្រាប់តែ​រអិល​ជើង​ត្រូវ​ម៉ូ​ទ័​រ​ដែ​ល​​នៅ​ដៃ​ខាងស្តាំ​ង​មុត​ចំ​.​ក បណ្តាល​ឲ្យ​ហូរ​ឈាម​ស្លាប់​តែ​ម្តង​។

បច្ចុប្បន្នសព​ជន​រង​គ្រោះ ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់