ភ្នំពេញៈ បុរសម្នាក់បើករថយន្តចេញពីជេតកុងតឺន័រ ឆ្លងផ្លូវផុតហើយ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ក្នុងល្បឿនលឿនរេចង្កូតទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ស្រាល២នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់បើករថយន្តឡិចស៊ីស RX-300 ពណ៌ទឹកមាស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-0990 បើកចេញពីជេតកុងតឺន័រ ឆ្លងផ្លូវបត់ទៅត្បូងជិតផុតហើយស្រាប់តែមានបុរស៣នាក់ជិះម៉ូតូម៉ាកស្មាស់វី មួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 1F-0317 ជិះក្នុងល្បឿនលឿនរេចង្កូតទៅបុកចំចំហៀងខាងក្រោយខាងឆ្វេងរថយន្តបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កឲ្យរងរបួសស្រាល២នាក់ និងធ្ងន់ម្នាក់ត្រូចរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់