ភ្នំពេញៈ បុរសម្នាក់បើករថយន្តព្រូសមួយគ្រឿង គេចពីម៉ូតូជ្រុលចង្កូតទៅបុកឡើងលើខឿនផ្លូវនឹងបុកស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យរងការខូចខាតស្លាកសញ្ញាចរាចរណ៍មួយដើម និងខូចខាតខឿនផ្លូវ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0798 ទិសដៅពីជើងទៅត្បូងស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាក វ៉ារថយន្តម្ចាស់រថយន្តក៏គេចម៉ូតូជ្រុលទៅបុកឡើងលើខឿនផ្លូវនឹងបុកស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យរងការខូចខាតរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្តតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់