ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,១ រ៉ិចទ័រវាយប្រហារនៅជប៉ុន រងរបួសមនុស្ស ៣នាក់

ជប៉ុនៈ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅព្រឹកថ្ងៃច័ន្ទនេះ បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយ បានវាយប្រហារនៅភាគខាងលិចប្រទេសជប៉ុន ដែលបណ្តាលឲ្យមនុស្ស ៣ នាក់រងរបួស និងបំផ្លាញអគារ ក៏ដូចជាផ្លូវថ្នល់ជាច្រើន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

រញ្ជួយដីនេះ មានកម្រិត ៦,១ រ៉ិចទ័រ បានវាយប្រហារក្នុងជម្រៅរាក់ នៅភាគខាងលិចកោះ Honshu ចម្ងាយ ៩៦ គីឡូម៉ែត្រ ពីខាងជើងទីក្រុងហ៊ីរ៉ូស៊ីម៉ា។

សូមជំរាបថា ករណីនេះដែរ បានបណ្ដាលឲ្យប្រជាជនប្រហែល ១០០ គ្រួសារ គ្មានទឹកប្រើប្រាស់ និង ៥០ គ្រួសារទៀតពុំមានអគ្គិសនីផ្គត់ផ្គង់ទ្បើយ៕

មតិយោបល់