ប៉ៃលិនៈ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៨ មានករណីអគ្គិភ័យឆេះចម្ការ មៀនប៉ៃលិន នៅចំណុចជ្រោះមរណៈ ក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យខូចខាតដើមមៀនប៉ៃលិនអស់ចំនួន១៤០ដើម។
ហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ អគ្គិភ័យនេះកើតឡើងក្នុងម្ចាស់ចម្ការទី១ឈ្មោះ យិន សាំងហេង ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទឹកឆ្លាក់ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ែលិន និងម្ចាស់ចម្ការទី២ឈ្មោះ ទ្រី ហេងហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ។
ករណីនេះត្រូវបានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយរថយន្តពន្លត់អគ្គីភ័យ នៃ អធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ធ្វើការបាញ់ពន្លត់អស់ជាស្ថាពរនៅម៉ោង ៤និង៣៥នាទីរសៀល ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន ៥រថយន្ត។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងតាមការ សាកសួរពីម្ចាស់ចម្ការ បានឱ្យដឹងថា ហេតុការណ៍នេះបណ្ដាលមកពីការដុតភ្លើងយកឃ្មុំ ពីអ្នកដើររកឃ្មុំ៕
មតិយោបល់