ព័ត៌មានសុខភាព

កុំមើលស្រាលបន្លែមួយនេះ មានតម្លៃថោកមែនពិត តែអត្ថប្រយោជន៍មិនធម្មតាឡើយ

ត្រប់សណ្តាយ គឺជាបន្លែមួយប្រភេទដែលគេពេញនិយមប្រើសម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗ ព្រោះវាងាយស្រួលរក ហើយមានតម្លៃថោកថែមទៀត។ ប៉ុន្តែ មនុស្សភាគច្រើនមិនចាប់អារម្មណ៍ ជាមួយនឹងឥទ្ធិពលដ៏អស្ចារ្យរបស់វាឡើយ។

បើយោងតាមអ្នកជំនាញនៅប្រទេសចិន បាននិយាយថា ត្រប់សណ្តាយ គឺជាឱសថដ៏ល្អបំផុតក្នុងការទប់ស្តាត់ជំងឺមហារីក ប៉ុណ្ណោះទេ ថែមទាំងអាចជួយការពារ និងព្យាបាលជំងឺធ្ងន់ធ្ងរ ៣ប្រភេទទៀត។ នេះហើយ ជាមូលហេតុដែលអ្នកគួរតែព្យាយាមបន្ថែមត្រប់ ទៅក្នុងរបបអាហារឲ្យបានញឹកញាប់។

ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ៤យ៉ាង ដែលអ្នកជំនាញអាហារូបត្ថម្ភ ផ្តល់អនុសាសន៍ឲ្យអ្នកទទួលទានឲ្យបានញឹកញាប់៖

១.លើសឈាម
ជាតិសរសៃនៅក្នុងផ្លែត្រប់សណ្តាយ មានធាតុផ្សំសកម្មពិសសេស ដែលអាចរួមចំណែកដល់ការកាត់បន្ថយកូលេស្តេរ៉ុលក្នុងរាងកាយ។ ម្យ៉ាងវិញទៀត វាត្រូវបានគេចាត់ទុកជាអាហារដ៏កម្រ នៅក្នុងចំណោមរុក្ខជាតិដែលមានផ្ទុកធាតុផ្សំសកម្ម។

២.ជំងឺហូរឈាមតាមលាមក
ត្រប់សណ្តាយ មានប្រសិទ្ធភាពក្នុងការសម្អាតរាងកាយ ជំរុញដល់ចលនាឈាម ប្រឆាំងបន្ថយការរលាក និងបំបាត់ការឈឺចាប់។ លើសពីនេះ ប្រសិនបើអ្នកទទួលទនរត្រប់ ជាប្រចាំ វានឹងជួយព្យាបាលបញ្ហាហូរឈាមតាមលាមក រួមទាំងបញ្ហាទល់លាមកផងដែរ។

៣.ប្រឆាំងនឹងជំងឺមហារីក
សារធាតុ solanine នៅក្នុងត្រប់សណ្តាយ មានសមត្ថភាពអាចទប់ស្តាត់ការលូតលាស់នៃកោសិកាមហារីកបំពង់អាហារ។ ជាពិសេសសារធាតុ solanine អាចជួយព្យាបាលជំងឺមហារីកក្រពះពោះវៀន យ៉ាងមានប្រសិទ្ធភាព។

៤.ព្យាបាលបញ្ហាសរសៃឈាម
ត្រប់ សម្បូរទៅដោយវីតាមីន ដែលអាចបង្កើនប្រសិទ្ធភាពក្នុងការកាត់បន្ថយលំហូរឈាម សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់ បញ្ហារឹងសរសៃឈាម និងជំងឺផ្សេងៗទៀត។

ត្រប់ គឺជាបន្លែដ៏ល្អបំផុត សម្រាប់អ្នកដែលមានបញ្ហាដូចជា ជំងឺលើសឈាម ជំងឺរលាកថ្លើម ជំងឺអ៊ុតស្វាយ និងជំងឺភ្នែកផ្សេងៗ៕

ដកស្រង់ពី៖ soha

មតិយោបល់