ព័ត៌មានកីឡា

Mourinho៖ វាមិនមែនជាទីបញ្ចប់ឡើយ

ថ្វីបើរដូវកាលនេះ លោក Jose Mourinho មិនអាចដឹកនាំក្រុមបីសាចក្រហម Manchester United ឲ្យឈ្នះពាន Premier League ក៍ដោយ តែគ្រូបង្វឹក​ព័រទុយហ្គាល់រូបនេះ នៅតែផ្តោតគោលដៅ ក្នុងការឈ្នះពាននេះដដែល សម្រាប់រដូវកាលក្រោយ។

ការប្រកួតនៅសល់មិនច្រើន ខណ:ពាន Premier League កំពុងស្ថិតក្នុង​កណ្តាប់ដៃក្រុម Manchester City លោ Jose Mourinho ហាក់មិនចាប់​អារម្មណ៍ ចំពោះការឈ្នះ ឬមិនឈ្នះពាន Premier League រដូវកាលនេះឡើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Jose Mourinho បានប្រាប់ទៅដល់កូនក្រុមរបស់លោក ឲ្យផ្តោតទៅលើការប្រកួតក្នុងទីលាន ជាជាងការគិតរឿងឈ្នះពាន ព្រោះថាវាមិនមែនជាការបញ្ចប់នៃបាល់ទាត់ឡើយ។

Man Utd ហក់មិនសង្ឃឹម​ឈ្នះ Premier League ស្របពេលដែលពួកគេ បានរបូតពាន Champion League រួចទៅហើយ​ នៅសល់តែ FA Cup មួយប៉ុណ្ណោះ ដែលក្រុមកំពូល​អង់គ្លេសមួយនេះ រំពឹងថាឈ្នះនោះ។ លោក Mourinho បាននិយាថា៖ រដូវកាលនេះ យើងបរាជ័យ តែរដូវកាលក្រោយយើងត្រូវតែធ្វើឲ្យបាន នៅមានពេល​ច្រើនទៀត សម្រាប់ពួកយើងត្រូវដណ្តើមយកពាន មិនមែនការបរាជ័យធ្វើឲ្យយើង​បោះបង់វាចោលឡើយ វាមិនទាន់បញ្ចប់នៅឡើយទេ មហិច្ចតារបស់ពួកយើង នៅតែមានជានិច្ច។

គួរបញ្ជាក់ផងដែរថា លោក Jose Mourinho ធ្លាប់បានសន្យានៅពេលចូលកាន់តំណែងថា រដូវកាលទី២ របស់លោក លោកនឹងធ្វើឲ្យ Man Utd ឈ្នះពាន Premier League ក៍ប៉ុន្តែ រដូវកលទី២នេះលោក មិនទាន់អាចធ្វើបានឡើយ​ ដោយត្រឹមតែធ្វើឲ្យ Man Utd ឈ្នះ Europa League និងCommunity Shield កាលពីរដូវកាលមុន​ប៉ុណ្ណោះ ខណ:រដូវកាលនេះ Man Utd នៅសល់តែពាន FA Cup ប៉ុណ្ណោះ ដែលរំពឹងថា​អាចឈ្នះបាន។

មតិយោបល់