កោះកុងៈ សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង១២និង៣០ នាទីយប់ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះ
ចរាចរណ៍ ដោយមានបុរសម្នាក់បើកម៉ូតូបុករបងផ្ទះប្រជាពលរដ្ឋ នៅចំណុចក្បែរផ្ទះជាងធូ ធ្វើអូប័រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកុងកោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ជនរងគ្រោះមានឈ្មោះ ឌុល ស៊្រាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករ សំណង់ រស់នៅភូមិសង្កាត់កើតហេតុ។
ក្រោយពីកម្លាំងជំនាញពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់