ភ្នំពេញៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ពីបទរំលោភប្អូនថ្លៃអាយុទើប១០ឆ្នាំរហូតបានសម្រេច ខណៈដែលប្រពន្ធកូនមិននៅផ្ទះ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាន៥ថ្ងៃក្រោយទើបសមត្ថកិច្ចតាមចាប់ខ្លួនបាននៅត្រង់ចំណុចស្ពានអាកាស៧មករា។ រីឯទីតាំងកន្លែងកើតហេតុគឺស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ សៅ គឹមស្រន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកក្មេងស្រីដែលជាជនរងគ្រោះ ហើយត្រូវជាប្អូនថ្លៃផងនោះ មានឈ្មោះ អ. ស. ឡ អាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ។
ទង្វើរដ៏សែនស្មោកគ្រោករបស់ជនសង្ស័យខាងលើ ត្រូវបានក្រុមគ្រួសារប្តឹងសមត្ថកិច្ច តាំពីថ្ងៃកើតហេតុរហូតដល់៥ថ្ងៃក្រោយទើបតាមចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី៨ខែមេសា ឆ្នាំ២០១៨ ដែលកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យតាមចាប់ខ្លួនបាននៅចំណុចស្ពានអាកាស៧មករា ដើម្បីបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់