ក្រុមបីសាចក្រហម Manchester United មិនខុសពីក្រុម Real Madrid ឡើយ ដោយក្រុមមួយនេះ មានបំណងរុះរើកីឡាករក្នុងទ្រង់ទ្រាយធំមួយ នៅរដូវកាលក្រោយនេះ ដោយបង្ហាញនូវកីឡាករលក់ចេញ និងទិញចូលយ៉ាងច្រើន នាពេលបច្ខុប្បន្ននេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានត្រៀមធ្វើការដោះដូរកីឡាករដ៍ធំមួយជាមួយក្រុម បារាំង Paris Saint Germain នារដូវក្តៅខាងមុខនេះ។ ក្នុងនោះដែរ លោក Jose Mourinho បានត្រៀមចរចារជាមួយ ក្រុម Paris Saint Germain តាមរយៈការយកកីឡាករបារាំង២រូបមានខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធ Anthony Martial ដើម្បីប្តូរយកខ្សែប្រយុទ្ធប្រេស៊ីល Neymar មកកាន់ Old Trafford វិញ។
ការនាំយក Neymar មកកាន់ Old Trafford នេះដែរ អាចនឹងធ្វើឲ្យដំណើរនៃការចរចារជាមួយ Real Madrid ក្នុងការនាំយក Gareth Bale នោះ អាចប្រឈមបញ្ហាបន្តិចបន្តួច ព្រោះថា Man Utd ធ្លាប់យក Anthony Martial ដើម្បីប្តូរយក Bale ពី Real Madrid ខណៈពេលនេះវិញ Man Utd បែរជាបង្វែរយក Martial បូករួមជាមួយ Pogba មួយរូបទៀត ដើម្បីប្តូរយក Neymar ពីក្រុម Paris Saint Germain វិញ។
យ៉ាងណាវិញ ខាងក្រុម Paris Saint Germain នៅមិនទាន់មានប្រតិកម្មតបឡើយ ទាក់ទងបញ្ហានេះ ក៍ប៉ុន្តែ បើសិនជារឿងនេះ អាចកើតឡើងមែន ប្រហែលជាក្រុម Paris Saint Germain Germain អាចចំណេញជាង Man Utd ព្រោះថា ចំណាយកីឡាករល្អមួយរូប បានមកវិញ កីឡាករល្អដល់ទៅពីររូប ម្យ៉ាងវិញទៀតនោះ សុទ្ធសងជាកីឡាករឆ្នើមរបស់បារាំង ដែលមិនពីកសម្រាប់ក្លិបបារាំងមួយនេះ ដើម្បីផ្ស៊ាំ កីឡាករក្នុងទីលានឡើយ។
មតិយោបល់