កាលពីពេលថ្ៗមីនេះ ឆ្លើយតបនឹងសំណួរស្ដីពីការសាកល្បងគ្រាប់បែកបរមាណូដែលកូរ៉េខាងជើងបានគំរាមកំហែងបន្ដសាកល្បងក្រោយក្រុមប្រឹក្សា សន្ដិសុខអង្គការសហប្រជាជាតិបានថ្កោលទោសពីការសាកល្បងកាលពីពេលកន្លងមក ទីក្រុងព្យុងយ៉ាងបានព្រមានដល់ពិភពលោកថា “សូមរង់ចាំមើល” កូរ៉េខាងជើងនឹងធ្វើអ្វីបន្ដទៀត។
នៅក្នុងសន្និសីទកាសែតជាប្រចាំលើកទី៣ របស់កូរ៉េខាងជើងនៅអង្គការសហប្រជាជាតិក្នុងឆ្នាំនេះ អគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំនៅ អ.ស.ប លោក រីតុង អ៊ីល បានប្រកាសថា “កូរ៉េខាងជើងបាន ប្រកាសយ៉ាងច្បាស់ថា យើងនឹងអនុវត្ដ ការសាកល្បងគ្រាប់បែកបរមាណូបែបថ្មី។ ប៉ុន្ដែយើងសូមអស់លោករង់ចាំមើលការសាកល្បងនោះជាអ្វី?”។
ទន្ទឹមនឹងនោះលោករីតុង អ៊ីល ក៏បាន ចោទប្រកាន់អាមេរិកដែលចេះតែចង់ផ្លាស់ប្ដូររបបនៅកូរ៉េខាងជើង ហើយចោទប្រកាន់មេដឹកនាំកូរ៉េខាងជើងថា បំពានច្បាប់សិទ្ធិមនុស្ស ។
លោក រីតុង អ៊ីល បន្ដទៀតថា កំពុង តែរារាំងដល់សកម្មភាពមិនរីកសាយភាយបរមាណូនៅឧបទ្វីបកូរ៉េដោយសារតែអាមេរិកបានព្រងើយកន្ដើយសំណើ ទីក្រុងព្យុងយ៉ាង ដូចជាលក្ខណៈដើម្បីបញ្ចប់កម្មវិធីបរមាណូ។ ប៉ុន្ដែអាមេរិក មើលរំលងសំណើទាំងនោះ ដើម្បីអាចរក្សាវត្ដមានទាហានអាមេរិកនៅក្នុង តំបន់នេះ ក្នុងនោះមានកូរ៉េខាងត្បូង និងជប៉ុនជាដើម ដោយយកលេសជួយការពារសន្ដិសុខសម្ព័ន្ធមិត្ដគេចផុតពីការ គំរាមកំហែងដោយបរមាណូពីកូរ៉េខាងជើង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់