បន្ទាយមានជ័យៈ នៅវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាង ម៉ូតូបុកនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់ កើតឡើងនៅលើផ្លូវជាតិលេខ៥៦ ចំណុចមុខផ្សាររលួស ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ។
ម៉ូតូបង្កម៉ាក ឌ្រីមសង់ ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.ជ ១N-១៣១២ បើកបរក្នុងស្ថានភាពស្រវឹង ទិសដៅពីជើងទៅត្បូង ដោយឈ្មោះ សឹង សុពធ្ធិអាយុ ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (របួសធ្ងន់) បានរេចង្គូតទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកឌ្រីមសង់ ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១J-៩៦០០ បើកបរពីត្បូងមកជើង ដោយឈ្មោះ ម៉ុង ម៉ក់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបួរ ឃុំសឿ ស្រុកមង្គលបូរី បណ្តាលឲ្យរបួសធ្ងន់បែកក្បាល។
បច្ចុប្បន្នជនរគ្រោះទាំងពីរនាក់ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។ ចំណែកម៉ូតូទាំង ២ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់