ទោះបីជារាងកាយខ្វះជាតិទឹកមិនបានក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើអ្នកផ្តល់ឲ្យរាងកាយមិនបានត្រឹមត្រូវនោះទេ វាក៏ប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពវិញផងដែរ។
បើយោងតាមការសិក្សាថ្មីៗនេះ បានបង្ហាញថា ក្រៅពីបញ្ហាលើសឈាម ទឹកនោមផ្អែម ទម្លាប់ជក់បារី ផឹកស្រា ការទទួលទានអាហារសម្បូរជាតិប្រៃ និងជាតិខ្លាញ់ សូម្បីតែការផឹកទឹកកកក្រោយពេលញ៉ាំអាហារហើយភ្លាម ក៏អាចប្រឈមហានិភ័យនៃជំងឺសរសៃឈាមបេះដូង ដូចគ្នា។ ជាពិសេស អ្នកដែលមានជំងឺសរសសៃឈាមបេះដូងស្រាប់ នៅពេលដែលទទួលទានទឹកកក នឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើង។
ចំពោះមនុស្សដែលទទួលទានទឹកកក ឬទឹកត្រជាក់ខ្លាំងពេក ជាប្រចាំមិនត្រឹមតែកាត់បន្ថយការផ្គត់ផ្គងជាតិទឹកនៅក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យពួកគេឡើងទម្ងន់យ៉ាងរហ័ស។ នេះក៏ដោយសារតែទឹកត្រជាក់ធ្វើឲ្យមុខងារនៃប្រព័ន្ធរំលាយអាហារចុះខ្សោយ ហើយសកម្មភាពរំលាយអាហារមានសភាពយឺតយ៉ាវ។
ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលមានវ័យចំណាស់ គួរតែមានការប្រុងប្រយ័ត្នចំពោះការទទួលទានទឹកកក ព្រោះវាអាចធ្វើឲ្យខូចប្រព័ន្ធរំលាយអាហារ ហើយនាំឲ្យមានជំងឺវង្វេងផងដែរ។ យកល្អ អ្នកគួរតែទទួលទានទឹកធម្មតា ឬក្តៅឧណ្ឌៗជំនួសវិញ ប្រសើរជាង ទោះបីជាក្រោយពេលញ៉ាំបាយ ឬពេលធម្មតាក៏ដោយ៕
ដកស្រង់ពី៖ soha
មតិយោបល់