ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! អគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងបាត់ដំបង

បាត់ដំបង: ករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង ដែលហេតុការណ៍នេះ
បានកើតទ្បើងនៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០​ ខែមេ​សា ឆ្នាំ២០១៨ ស្ថិត​នៅ​ចំណុច​ក្រុម​​ទី​១ ក្នុង​ភូមិ​រំចេក​១ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។

តាមសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនោះ មានទំហំ ៥ x ៧ ម៉ែត្រ ឈើលើ ថ្មក្រោម ជញ្ជាំងក្ដា ប្រក់សង្ក័សី ដោយសម្ភារខូចខាត់ ក្នុងផ្ទះរួមមាន៖

– លុយខ្មែរ ៥,០០០,០០០៛ (ប្រាំលានរៀល)
– ខ្សែដៃ ២.៥ ជី គិចជាទឹកប្រាក់ ១,០០០,០០០៛
– ខែ្សក១ខ្សែតម្លៃ ៨០០,០០០៛
– ទូរទស្សន៍ ១គ្រឿង និងសម្ភារមួយចំនួន

តាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហើយមូលហេតុនាំឲ្យអគ្គិភ័យនេះ គឺបណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គី​ស​នី៕

មតិយោបល់