កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី មានករណីអំពើលួច (ទូរស័ព្ទ) នៅចំណុច ផ្ទះជនរងគ្រោះកំពុងសាងសង់ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ហេង យឿន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ ។
ជនសង្ស័យ០២នាក់៖ ១-ឈ្មោះ សំ មករា ហៅបឿក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ឃាត់ខ្លួន)។ ២-ឈ្មោះ សំ វាសនា ហៅអ៊ីង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ឃាត់ខ្លួន) ។ ជនសង្ស័យទាំង២នាក់ ត្រូវជាពូក្មួយនិងគ្នា ហើយម្នាក់ៗទើបចេញពីពន្ធនាគារខេត្តកណ្តាល ក្នុងករណីលួចម៉ូតូនិង រក្សាទុកគ្រឿងញៀន ជនសង្ស័យអវិជ្ជមានកូវីដ១៩ ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ទឹកសមុទ្រ សេរីY30 (របស់ជនរងគ្រោះ) ។
មុនពេលកើតហេតុ ជនរងគ្រោះបានជួលជនសង្ស័យ២នាក់ខាងលើ ព្រមទាំងជាងជាច្រើននាក់ទៀត អោយជួយសាងសង់ផ្ទះអោយគាត់ លុះមកដល់វេលាកើតហេតុខាងលើ ជនរងគ្រោះក៏បានទិញស្រាបៀ និងសាច់ក្លែម អោយជាងផឹក ក្នុងនោះក៏មានជនសង្ស័យ២នាក់នោះផងដែ ។ លុះផឹកអស់ស្រាបៀអង្គរដបកន្លះកេស ក៏ស្រាប់តែជនសង្ស័យ២នាក់ខាងលើ បាននាំគ្នាធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿង របស់ជនរងគ្រោះរួចបានគេចខ្លួនបាត់ ។ រហូតដល់ថ្ងៃទី០៣-០៩-២០២១ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន បានជនសង្ស័យ២នាក់ខាងលើ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់