ព័ត៌មានជាតិ

បើកម៉ូតូធ្លាក់ជង្ហុកបណ្ដាលឲ្យស្លាប់ និងរងរបួស ២នាក់

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីវេលាម៉ោង ១៨និង៣៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

អ្នកបើកបរឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវ៣៦៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោគ រាជធានីភ្នំពេញ មានអ្នករួមដំណើរឈ្មោះ គង់ សុធាមុន្នីរ័ត្ន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អ្នកទាំងពីរជាសិក្ខាកាមនៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ភូមិភាគ៣។

ដំណើររឿង៖ យោងតាមពលរដ្ឋដែលបានឃើញនិយាយថា មានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-0616 ទិសដៅពីលិចទៅកើត ជិះគ្នា២នាក់ មកដល់ចំណុចកើតហេតុខាងលើក៏ធ្លាក់ជង្ហុក បណ្តាលឲ្យអ្នកជិះក្រោយធ្លាក់បាក់ក ស្លាប់នៅពេលដឹកមកដល់ពេទ្យកុសម៉ា ស្ថិតក្នុងភូមិផ្សាត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយការពិនិត្យរបស់វេជ្ជបណ្ឌិតបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ធ្លាក់ពីលើម៉ូតូបាក់កស្លាប់ពិតប្រាកដមែន សពត្រូវបានប្រគល់ជូនទៅក្រុម យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់